អត្តពលទូកកានូ និងរ៉ូអ៊ីងកម្ពុជា ៥រូបចេញទៅចូលរួមការប្រកួតនៅប្រទេសវៀតណាម

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ កីឡាករកីឡាការិនី គ្រូបង្វឹក និងគ្រូជំនួយ ទូកកានូ និងរ៉ូអ៊ីងកម្ពុជា ចំនួន ៥រូប នារសៀល ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៤នេះ បានចេញដំណើរទៅចូលរួមការប្រកួតកីឡាទូក the South EAST Asian Senior ,U23 and Junior canoe sprint championships នៅខេត្តហៃផុង ប្រទេសវៀតណាម។
ការចេញទៅរបស់អត្តពលិកទូកទាំង ៥រូបនេះ មានអញ្ជើញចូលរួមជូនដំណើរ ដោយកញ្ញា មាស តឿង អគ្គហិរញ្ញឹក សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា មន្រ្តីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ។

នាឱកាសនោះ កញ្ញា មាស តឿ តំណាងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានណែនាំដល់កកីឡាករកីឡាការិនី ត្រូវយកចិត្តទុកដាក់ចំពោះអានាម័យ និងសុខភាព គេងហូបចុកឱ្យបានបានគ្រប់គ្រាន់ ដើម្បីត្រៀមកម្លាំងប្រកួតដណ្តើមយកជោគជ័យជូនជាតិ ។ ត្រូវធ្វើការប្រកួតដោយមានទំនុកចិត្តលើខ្លួនឯង និង កុំបរិភោគអាហារណាដែលមិនធ្លាប់ហូប ជៀសវាងការរាករោះធ្វើប៉ះពាល់ដល់ការប្រកួត ។ មួយវិញទៀត ត្រូវតែរក្សាឱ្យបាននូវក្រមសិល៍ធម៌ វិន័យសេចក្តីថ្លៃថ្នូរ ។

លោក អ៊ុក ហ៊ល គ្រូជំនួយ បានថ្លែងថា កីឡាករកីឡាការិនីទូកានូកម្ពុជាយើង ទាំង ៣រូបនេះ មុនទៅចូលរួមប្រកួតនៅប្រទេសវៀតណាម គឺទទួលបានការបង្វឹកហាត់យ៉ាងខ្លាំងទាំងបច្ចេកទេស និងកម្លាំងកាយ។ លោកថា សម្រាប់ការចេញទៅប្រកួតលើឆាកអន្តរជាតិលើកនេះ លោកជាគ្រូជំនួយមានក្តីសង្ឈឹម៦០%ថា កីឡាករកីឡាការិនីអាចដណ្តើមបានមេដាយ ។

លោក បានថ្លែងអំណរគុណផងដែរ ចំពោះក្រសួងអប់រំយុវជន និងកីឡា និង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ត រដ្ឋមន្រ្តីក្រសួងមាហផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលបានឧបត្ថម្ភគាំទ្រលើការហូបចុកស្នាក់នៅរបស់កីឡាករ កីឡាការិនី គ្រូបង្វឹកពេលចូលរួមប្រកួតប្រជែង ។

ដោយឡែក កីឡាករ យ៉ង់ ចាន់ទុំ បានរៀបរាប់ថា ទទួលបានឱកាសចូលរួមការប្រកួតលក្ខណៈអន្តរជាតិនៅប្រទេសវៀតណាមនេះ រូបគាត់ពិតជាមានអារម្មណ៍រំភើបខ្លាំង ដែលសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីង ផ្តល់ឱកាសឱ្យរូបគេបានចូលរួមប្រកួតប្រជែងតមណាងឱ្យកម្ពុជា។ សម្រាប់ការចូលរួមការប្រកួតនេះ សូមប្តេជាចិត្តប្រកួតឱ្យអស់ពីលទ្ធដណ្តើមមេដាយជូនជាតិ។

ការប្រកួតកីឡាទូក the South EAST Asian Senior ,U23 and Junior canoe sprint championships នៅខេត្ត ហៃផុង ប្រទេសវៀតណាមនេះ ចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២៤ ។ សម្រាប់កម្ពុជា បានបញ្ជូនអត្តពលិក ៥រូបមានដូចជា លោក ស្រ៊ុន លាង គ្រូបង្វឹក លោក អ៊ុក ហ៊ល គ្រូជំនួយ និងកីឡាករកីឡាការិនី ៣រូបរួមមាន កីឡាករ លាស់ ស្មាក់អែល យ៉ង់ ចាន់ទុំ និងកីឡាការិនី សុខា លក្ខិណា ដោយធ្វើការប្រកួតលើវិញ្ញាសា កានូម្ងាយ ២០០ម៉ែត្រ ៥០០ម៉ែត្រ និងចម្ងាយ ១០០០ម៉ែត្រ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner