សម្តេចធិបតីបញ្ជាក់ការត្រៀមបើកការដ្ឋានសំណង់ព្រែកជីកហ៊្វូណនតេជោ ដែលនឹងមកដល់រយៈពេល ៣៥ថ្ងៃខាងមុខទៀតនេះ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅថ្ងៃទី១ កក្កដា ឆ្នាំ២០២៤ នូវការត្រៀមរៀបចំជាលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់ជាតិ ដើម្បីបើកការដ្ឋានសាងសង់ព្រែកជីកហ៊្វូណនតេជោ ដែលនឹងមកដល់រយៈពេល ៣៥ថ្ងៃខាងមុខទៀតនេះ។

ការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅប្រទេស បានព្យាយាមរារាំងមិនឱ្យសំណង់ជាប្រវត្តិសាស្ត្ររបស់ជាតិ បានកើតឡើងនោះ នឹងត្រូវចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។

គម្រោងសំណង់ព្រែកជីកហ៊្វូណនតម្លៃ ១ពាន់ ៧០០លានដុល្លារ ដែលកម្ពុជាត្រៀមនឹងកសាងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ បានរងនឹងការវាយប្រហាររិះគន់ពីសំណាក់មនុស្សមួយចំនួន ជាពិសេសទណ្ឌិត សម រង្ស៊ី ជាមួយការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងបំណងរារាំងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិខ្មែរ មិនឱ្យសម្រេចបានឡើយ ប៉ុន្តែគោលបំណងរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់នោះ មិនបានសម្រេចឡើយ ដោយពលរដ្ឋបានគាំទ្ររាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យ គិតគូរលើនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងឯករាជ្យភាពខាងនយោបាយ លើការដឹកជញ្ជូន។

គម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលមានប្រវែង ១៨០គីឡូម៉ែត្រនេះ នឹងគ្រោងចំណាយពេលសាងសង់ចន្លោះពី ៤ឆ្នាំ ទៅ៦ឆ្នាំ ដោយលាតសន្ធឹចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក, ព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់ សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុប ១លាន ៦សែននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។

ads banner