សម្តេចធិបតីព្រមានដាក់ទោសអ្នកបំផ្លាញប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវការរួមគ្នាថែរក្សាប្រព័ន្ធអេកូឡូស៊ី នៅព័ទ្ធជុំវិញបឹងទន្លេសាប ខណៈការលួចកាប់បំផ្លាញព្រៃលិចទឹក នៅតែមានសេចក្តីរាយការណ៍បង្ហាញ នូវបទល្មើសទាំងនេះនៅឡើយ។

ប្រសាសន៍អំពាវនាវនេះ បានធ្វើនៅក្នុងកម្មវិធី “ទិវាមច្ឆជាតិ” លើកទី១៩ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ទន្លេសាប គឺជាបឹងបុរាណខ្មែរបន្សល់តាំងពីសម័យខ្មែរជំនាន់ដើមជាបន្តបន្ទាប់។ បឹងនេះអាចផ្ទុកទឹកច្រើនរហូតដល់ ៨០គីឡូម៉ែត្រគូប។ បឹងទន្លេសាប ដែលធ្លាប់ជួយផ្គត់ផ្គង់ត្រីដល់ប្រជាពលរដ្ឋ តាំងពីអតីតកាលមកនោះ គឺជាបឹងដែលមានជម្រៅជ្រៅតាមកន្លែងខ្លះ ១០ម៉ែត្រ និងកន្លែងខ្លះរាក់ជំរៅ ១ម៉ែត្រក៏មាន។

បឹងទន្លេសាបនេះ បើនៅក្នុងរដូវវស្សា ទឹកជំនន់ បានលាតសន្ធឹងផ្ទៃទឹកទំហំធំដល់ ១ម៉ឺន ៦ពាន់គីឡូម៉ែត្រក្រឡា…និងរដូវប្រាំងបានស្រកថយត្រឹម ២ពាន់ ៧០០គីឡូម៉ែត្រ។ បឹងទន្លេសាបនេះ គឺបានបង្កើតជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីចម្រុះ ដែលជាជម្រកដែនសត្វស្លាប និងទទួលបានការទាក់ទាញពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិថែមទៀតផងដែរ។

ប៉ុន្តែអំពើកាប់ទន្ទ្រាន និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ី នៅបឹងទន្លេសាប ដោយក្រុមមនុស្សខិលខូចមួយចំនួននៅតែបន្ត។

សម្តេចធិបតីបានព្រមានការដាក់ទោសដល់ក្រុមជនខិលខូចណា ដែលនៅតែចិញ្ចឹមគំនិត ចង់បំផ្លាញប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។

ads banner