គម្រោង «ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» សម្រេចជាង ៤១ភាគរយ (Video Inside)

គម្រោង «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» សម្រេចបានជាង ៤១ភាគរយហើយ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៤។

យោងតាមហ្វេសប៊ុកផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្ងៃទី៣០ មិថុនា គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» ប្រវែងសរុប ៣៣គីឡូនិង៤៥៩ម៉ែត្រ សម្រេចបាន ៤១,៨១ភាគរយហើយ។

សម្តេចធិបតីបានសរសេរទៀតថា គម្រោងនេះ គ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦។

សម្តេចធិបតីបានសរសេរបន្តថា «ផ្លូវ និងស្ពាន គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១»។

កិច្ចការអាទិភាពទី២ នៃយុទ្ធសាស្ត្របញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព នៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។

ads banner