បន្ទាប់ពីបាត់បង់តំបន់ប៉ៃលិន និងសំឡូត នៅដើមខែតុលា ឆ្នាំ១៩៧៦ ប៉ុល ពត បានវាយសារទូរលេខមួយពីអន្លង់វែង បញ្ជាឱ្យ តាម៉ុក រៀបចំកម្លាំងវាយយកតំបន់សំឡូតមកវិញ ហើយតាម៉ុក បានឆ្លើយតបដោយសរសេរថា «ប្រសិនបើលោកឯងពូកែច្បាំង អញ្ជើញមកច្បាំងខ្លួនឯងចុះ ព្រោះឥឡូវនេះ យើងលំបាកស្ទើរដាច់ខ្យល់ទៅហើយ យើងមិនអាចរកអ្វីហូបបានទេ»

ប៉ុល ពត បានឃើញហើយ ខឹងសម្បារជាខ្លាំង ហើយបានសរសេរសារតបវិញថា «សូមធ្វើអ្វីដែលលោកអាចធ្វើកើតតាមសមត្ថភាពទៅបានហើយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សូមនៅនឹងភ្នំនោះសិនហើយ កុំអាលវិលត្រឡប់មកអន្លង់វែងវិញឱ្យសោះ»។ ចាប់តាំងពីពេលនោះមក បានធ្វើឱ្យមនុស្សដែលធ្លាប់តែដើរតាមគន្លងអ្នកទាំងពីរ ក៏ត្រូវចែកផ្លូវដើរផ្សេងៗពីគ្នាផងដែរ។

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៧ ប៉ុល ពត ត្រូវបានចាប់ខ្លួន និងបង្ខាំងទុកក្នុងគុក ហើយមនុស្សជំនិតរបស់ប៉ុល ពត ត្រូវ តាម៉ុក សម្លាប់ចោលទាំងអស់។

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៩៧ តុលាការមួយឈ្មោះ «តុលាការប្រជាជន» ត្រូវបានបង្កើតឡើងក្រោមបញ្ជារបស់តាម៉ុក ដើម្បីកាត់ទោសប៉ុល ពត។ តុលាការប្រជាជន របស់តាម៉ុក បានសម្រេចកាត់ទោសយក ប៉ុល ពត ទៅដាក់នៅក្នុងផ្ទះអស់មួយជីវិត។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ក្អែកខ្មៅ #សង្រ្គាមប៉ុលពតតាម៉ុក

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

To all social media

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner