មេដឹកនាំសម្ព័ន្ធសហជីពជាតិ ស្នើក្រសួងមហាផ្ទៃពិនិត្យភាពមិនប្រក្រតី និងសកម្មភាពរបស់ “សង់ត្រាល់” ដែលធ្វើឱ្យប៉ះពាល់ដល់ការងាររបស់កម្មករ និងភាពស្អាតស្អំរបស់កម្ពុជា

នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានដាក់ញ្ញត្តិជូនឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំអន្តរាគមន៍ពិនិត្យភាពមិនប្រក្រតីលើរបាយការណ៍ឧបសគ្គរារាំងភាពជាតំណាងសេរីភាពសហជីពនៅកម្ពុជា និងសកម្មភាពទាំងអស់របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលធ្វើឱ្យប៉ះពាល់ដល់ការងាររបស់កម្មករនិយោជិតទូទាំងប្រទេស និងភាពស្អាតស្អំរបស់កម្ពុជា។

លោក ហ្វា សាលី បានស្នើសុំក្រសួងមហាផ្ទៃពិនិត្យរាល់សកម្មភាពជ្រៀតជ្រែកការងារសហជីព ឬនៅពីក្រោយ នៃការចងក្រងសហជីពតាមមូលដ្ឋាន ដែលបានធ្វើកន្លងមក ដែលផ្ទុយពីលក្ខន្តិកៈអង្គការសមាគមដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងស្នើកោះអញ្ជើញតំណាងសហជីពការពារសិទ្ធិកម្មករ តាមមូលដ្ឋានទាំងនោះមកផ្តល់ព័ត៌មាន ស្វែងរកការពិតពី ប្រភពនៃការចង់ក្រងសហជីព និងការជ្រោមជ្រែងផ្នែកហេរិញ្ញវត្ថុ។ ប្រធានសម្ព័ន្ធសហជីពជាតិ ស្នើដល់ឯកឧត្តមរដ្ឋមន្ត្រី មេត្តាពិនិត្យឡើងវិញរាល់សកម្មភាពទាំងអស់ និងរបាយការណ៍ស្តីពី FoA របស់អង្គការមួយនេះ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕
ដោយ៖ពលជ័យ

ads banner