ដំណាំស្រូវក្នុងខេត្ត៣ ជាប់ព្រំដែនវៀតណាម រងការបំផ្លាញដោយសត្វរុយស (Video Inside)

យ៉ាងហោចមានខេត្តចំនួន៣ ត្រូវបានសត្វរុយស បំផ្លាញដំណាំស្រូវ ខណៈដង្កូវហ្វូងថ្មីមិនទាន់បានថមថយនៅឡើយ។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានថ្លែងថា ខេត្តទាំង៣ ដែលកំពុងរងការបំផ្លាញពីពពួកសត្វរុយស នោះរួមមាននៅក្នុងខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តតាកែវ។

មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា ស្រូវស្រែ និងដំណាំកសិកម្ម ដែលរងការបំផ្លាញដោយសត្វរុយសនោះ មានទំហំប៉ះពាល់ធំប៉ុណ្ណាឡើយ។

សត្វរុយស គឺជាសត្វល្អិត មានដងខ្លួនស្រទន់ ដែលគ្របដណ្តប់ដោយស្លាបពណ៌ស និងជាប្រភេទសត្វដែលបំផ្លាញដំណាំស្រូវ។ វដ្តជីវិតរបស់សត្វ រុយស មានរយៈពេល ១៧ទៅ២៤ថ្ងៃ ដែលរុយស១ក្បាល អាចពងបានពីចន្លោះ ១០០-២០០ពង ហើយវាពងផ្នែកខាងក្រោម នៃស្លឹកស្រូវ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ដើម្បីកម្ចាត់រុយស, ពលរដ្ឋត្រូវចុះពិនិត្យវត្តមានរុយសក្នុងស្រែយ៉ាងតិច២-៣ដង ក្នុងមួយសប្តាហ៍ និងប្រើថ្នាំកសិកម្មបាញ់សម្អាតស្មៅ ដែលជាជម្រករបស់សត្វរុយស។

ads banner