ផ្អាកការងារបណ្តោះអាសន្ននគរបាល និងមន្ត្រីជាប់កិច្ចសន្យា ដែលបង្ករបួសដល់អ្នកជិះម៉ូតូ (Video Inside)

មន្ត្រីនគរបាលចរាចរណ៍ម្នាក់ និងមន្រ្តីកិច្ចសន្យាម្នាក់ទៀត ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ដោយសារបានធ្វើឱ្យម៉ូតូពលរដ្ឋកំពុងជិះបានដួល។

គ្រោះថ្នាក់នេះ បានកើតឡើងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ គ្រាដែលមានសេចក្តីរាយការណ៍តាមបណ្តាញសង្គមនៅថ្ងៃទី២កក្កដាបានចោទថា មាននគរបាលចរាចរណ៍បានស្ទាក់ម៉ូតូ ដោយការចាប់ចង្កូតម៉ូតូ ពេលកំពុងជិះបណ្តាលឲ្យដួលរងរបួស។

ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានកោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីកិច្ចសន្យាទាំង ២នាក់នោះ មកសាកសួរ និងខណៈកំពុងធ្វើការស៊ើបអង្កេតនេះ មន្រ្តីចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យាទាំងពីររូបនោះ ត្រូវបានផ្អាកការងារបណ្តោះអាសន្នសិន។

ads banner