អាជ្ញាធរខណ្ឌច្បារអំពៅ សម្អាតប្រឡាយ ព្រំប្រទល់រវាងសង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី ដើម្បីបញ្ចៀសការស្ទះផ្លូវទឹកដោយសារសម្រាម

(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ-សង្កាត់ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ បានចុះពិនិត្យ និងសម្អាតប្រឡាយ ដែលជាព្រំប្រទល់រវាងសង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី ដើម្បីឲ្យមានបរិស្ថានល្អ អនាម័យ និងមានសោភ័ណភាព ជាពិសេសចៀសវាងការរាំងស្ទះផ្លូវទឹកដោយសារសម្រាម ដែលនាំឲ្យមានការជន់លិចក្នុងរដូវវស្សា ។

សកម្មភាពសំអាតបរិស្ថាននេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកធ្វើសកម្មភាពប្រមូលសម្អាតសំរាម ដើម្បីភាពស្អាត បរិស្ថានល្អ នៅក្នុងមូលដ្ឋាន ហើយក្នុងថ្ងៃនេះដែរ ដើម្បីរួមចំណែកក្នុងការធ្វើសកម្មភាពឲ្យកាន់តែប្រសើរបន្ថែមទៀត ។

លោក ចេង មុនីរ៉ា បានមានប្រសាសន៍ថា៖ ប្រឡាយព្រែកប្រា គឺជាប្រឡាយរំដោះទឹកដ៏មានសារៈសំខាន់មួយ នៅក្នុងខណ្ឌច្បារអំពៅ តែប្រឡាយនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅលើប្រឡាយនេះ បោះចោលសំរាមចូលប្រឡាយ បង្កឲ្យស្ទះចរន្តផ្លូវទឹកហូរ ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានអំពាវនាវដល់ប្រជឫពលរដ្ឋហាមយកសំរាម មកបោះចោលក្នុងប្រឡាយតទៅទៀត ។ លោកបានស្នើសូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមវេចខ្ចប់ ទុកដាក់សំរាមនៅតាមផ្ទះរៀងៗខ្លួន និងបញ្ឈប់ការយកសំរាមមកទុកចោលតាមដងផ្លូវ ពិសេសក្នុងប្រឡាយ ដែលនាំអោយប៉ះពាល់ បរិស្ថាន ប៉ះពាល់សុខភាពបងប្អូនពលរដ្ឋនៅក្នុងភូមិឋានយើង។

លោកអភិបាលខណ្ឌ បានបន្តថា ប្រឡាយព្រែកប្រានេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីសង្កាត់ចំនួន៤ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ក្នុងនោះមានសង្កាត់ព្រែកប្រា សង្កាត់ព្រែកថ្មី សង្កាត់ព្រែកឯង និងសង្កាត់វាលស្បូវ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner