ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ៖ ត្រូវជំរុញការងារសហគមន៍កសិកម្ម​ទំនើបឱ្យមានប្រសិទ្ធភាពខ្ពស់

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការពិនិត្យលើខ្លឹមសារនៃ​ក្រប​ខ័ណ្ឌកម្មវិធី FAO New Country Programming Framework (CPF) 2024-2028 នាទីស្តីការក្រសួងកសិកម្ម នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវសិក្សាឱ្យបានគ្រប់ជ្រុង​ជ្រោយ និងពិនិត្យឱ្យបានល្អិតល្អន់ ត្រឹមត្រូវ ព្រមទាំងមានខ្លឹមសារច្បាស់លាស់​គ្រប់គ្រាន់ ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តថា ត្រូវជំរុញការងារសហគមន៍កសិកម្ម​ទំនើបឱ្យមានប្រសិទ្ធភាព ជាពិសេសលើកទឹកចិត្តដល់សហគមន៍ទំនើប​កសិរុក្ខកម្ម ដែលអាចឱ្យកសិករធ្វើផលិតកម្មកសិកម្ម និងអាចថែរក្សា​ព្រៃឈើបានពិតប្រាកដ ។

សូមជម្រាបជូនថា កម្មវិធីខាងលើនេះមានគោលបំណងជួយខ្សែច្រវាក់​ផលិត​កម្មកសិកម្ម ការគ្រប់គ្រងប្រព័ន្ធចំណីអាហារ សុខភាពសត្វនិងផលិតកម្មសត្វ អនុវិស័យជលផល និងអនុវិស័យព្រៃឈើ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner