ឯកឧត្តមរដ្ឋមន្ដ្រីកសិកម្ម ជំរុញលើកកម្ពស់ការស្រាវជ្រាវ ឌីជីថលវិស័យ​កសិកម្ម ការដាំដុះ ទិន្នផលជាក់ស្តែង និងរូបភាពផ្កាយរណបពាក់ព័ន្ធ​វិស័យកសិកម្ម

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពិនិត្យផែនការសកម្មភាពបរិវត្តកម្ម រដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤-២០២៦ នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃនវានុវត្តន៍ភាពឱ្យបានខ្លាំងក្លា ជាពិសេសការពង្រឹងសន្តិសុខឌីជីថល (Cyber Security)ឱ្យមានប្រសិទ្ធិភាពទៅលើកម្មវិធីកសិកម្ម គេហទំព័រ ការផ្តល់ឯកសារសេវាសាធារណៈ ប្រការចាំបាច់ត្រូវមានភាពម្ចាស់ការ ការគ្រប់គ្រងដឹកនាំ និងមានយុទ្ធសាស្ត្រច្បាស់លាស់ ។

ឯកឧត្តមរដ្ឋមន្ត្រី ណែនាំឱ្យក្រុមការងារតាមដាន និងវាយតម្លៃ សកម្មភាពនេះចេញបានទាន់ពេលវេលា ដែលនេះជារឿងសំខាន់ សម្រាប់គ្រប់ជំនាញទាំងអស់ ជួយសម្រួលដល់ការងារកសិកម្ម ក៏ដូចជាមន្រ្តីកសិកម្មឃុំ នៅតាមបណ្តាខេត្ត។ លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ដ្រីបានជំរុញការលើកកម្ពស់ការស្រាវជ្រាវ ឌីជីថលវិស័យកសិកម្ម ការដាំដុះ ទិន្នផលជាក់ស្តែងទៅតាមទីតាំង និងរូបភាពផ្កាយរណបផ្សេងៗពាក់ព័ន្ធវិស័យកសិកម្ម។

សូមជម្រាបជូនថា គោលបំណងនៃកិច្ចប្រជុំបច្ចេកវិទ្យាឌីជីថលនេះ គឺបង្កើនប្រសិទ្ធភាពការងារ បង្កើនទំនុកចិត្តលើការផ្តល់សេវាសាធារណៈតាមបែបឌីជីថល ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងចូលរួម លើកកម្ពស់ជីវភាពកសិករឱ្យកាន់តែប្រសើរឡើង៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner