លោកខាងលិចខាតជិត ២៥៧ពាន់លានដុល្លារ ដោយសាររឹតបន្តឹងពាណិជ្ជកម្មជាមួយរុស្ស៊ី

មូស្គូ៖ អ្នកនាំចូលនៅប្រទេសដែលមិនរួសរាយរាក់ទាក់ទទួលបានទំនិញរុស្ស៊ីតិចជាងមុន ដែលនាំខាតបង់ចំនួន ២៥៦.៥ពាន់លានដុល្លារ ខណៈដែលរុស្ស៊ីបង្វែរការលក់ទំនិញទៅកាន់រដ្ឋផ្សេងទៀត និងទទួលបានប្រាក់ចំណេញជិត ៣១ពាន់លានដុល្លារ។

យោងតាមស្ថិតិពាណិជ្ជកម្មបានបង្ហាញថា ការនាំចេញរបស់រុស្ស៊ីទៅកាន់ប្រទេសដែលមិនរួសរាយរាក់ទាក់ គឺមិនស្មើគ្នាទេ ខណៈដែលទំនិញខ្លះកើនឡើង និងទំនិញខ្លះទៀតធ្លាក់ចុះ។ 

ទិន្នន័យពីសេវាគយសហព័ន្ធរុស្ស៊ី បានឱ្យដឹងថា រុស្ស៊ីបានឃើញការកើនឡើងការនាំចេញ បើធៀបទៅនឹងរយៈពេលមុនការដាក់ទណ្ឌកម្ម ដោយក្រុមហ៊ុនរបស់រុស្ស៊ីទទួលបានប្រាក់ចំណូលបន្ថែមចំនួន ៣១ពាន់លានដុល្លារ ពីការធ្វើពាណិជ្ជកម្មជាមួយប្រទេសជាមិត្ត។

អ្នកនាំចូលនៅប្រទេសលោកខាងលិច ភាគច្រើនមិនទទួលការផ្គត់ផ្គង់រ៉ែរបស់រុស្ស៊ីទេ ទើបធ្វើឱ្យខាតបង់ ១០៧ពាន់លានដុល្លារ, គ្រឿងអលង្ការ ៣៨ពាន់លានដុល្លារ និងលោហធាតុ ២១ពាន់លានដុល្លារ។

រុស្ស៊ីបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ខ្លួនរីករាយក្នុងការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសជាមិត្ត បន្ទាប់ពីទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច ហើយបានព្រមានថា វិធានការរឹតត្បិតទាំងនេះ នឹងធ្វើឱ្យមានប្រតិកម្មតបត ជំរុញអតិផរណា និងបង្កឱ្យមានវិបត្តិថ្លៃដើម។

គួរបញ្ជាក់ថា នៅក្នុងខែមករា ដល់ខែកុម្ភៈ ពាណិជ្ជកម្មរវាងរុស្ស៊ី និងចិន បានកើនឡើង ៩.៣ភាគរយ ជាមួយនឹងការនាំចេញពីប្រទេសរុស្ស៊ីលើសពី ២០ពាន់លានដុល្លារ។  ហើយថ្មីៗនេះ លោក វ្ល៉ាឌីមៀ ពូទីន និងលោក ស៊ី ជីនពីង បានកំណត់គោលដៅបង្កើនពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ដើម្បីឱ្យដល់គោលដៅសម្រេចបានកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣៕

ប្រភព ÷ Sputnik ប្រែសម្រួលដោយ ÷ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner