Hurricane បង្កឲ្យទឹកទន្លេហៀចូលផ្លូវ នៅវេណេស៊ុយអេឡា

បរទេស៖ មនុស្សយ៉ាងតិច ចំនួន៤នាក់បានស្លាប់ ខណៈដែលទឹកទន្លេ Manzanares នាភាគខាងកើតប្រទេសវេណេស៊ុយអេឡា បានជន់លិចដងផ្លូវនានា បន្ទាប់ពីព្យុះ Hurricane ឬ ព្យុះសង្ឃរា Beryl វាយប្រហារប្រទេស ស្ថិតក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ កាលពីថ្ងៃអង្គារ។

រដ្ឋមន្ត្រីយុត្តិធម៌ និងមហាផ្ទៃ ប្រទេសវេណេស៊ុយអេឡា លោក Remigio Ceballos Ichaso បានប្រកាស នៅលើបណ្តាញសង្គម X ថា ទន្លេមួយនេះ ស្ថិតនៅក្នុងរដ្ឋ Sucre។ គ្រោះទឹកជំនន់កើតឡើង ក្រោយពេលដែលព្យុះ Hurricane បោកបក់ ពាសពេញភាគអាគ្នេយ៍ នៃតំបន់ការ៉ាប៊ីន ដែលជាព្យុះប្រភេទទី ៤ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា។

ព្យុះសង្ឃរា Beryl ក៏បានបោកបក់ឆ្ពោះ ទៅប្រទេស ហ្សាម៉ាអ៊ីក (Jamaica) សម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ និងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញ យ៉ាងទូលំទូលាយ ហើយ ហ្សាម៉ាអ៊ីក ក៏ស្ថិតក្នុងភាគអាគ្នេយ៍ ការ៉ាប៊ីន។

មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក ហៅកាត់ NHC បានព្រមានថា ព្យុះសង្ឃរាដ៏កម្រ នៅដើមរដូវកាលនេះ ត្រូវបានបារម្ភខ្លាំងថា នឹងឆ្លងកាត់ក្បែរៗ ប្រទេសហ្សាម៉ាអ៊ីក បន្តទៀត នៅថ្ងៃពុធ ដែលនាំមកនូវខ្យល់បក់ ដែលគំរាមកំហែងដល់អាយុជីវិតមនុស្ស តាមរយៈការធ្លាក់ភ្លៀងខ្លាំងក្លា និងទឹកជំនន់ភ្លាមៗ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner