ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់គោលការណ៍គន្លឹះ និងណែនាំ​ដាច់ខាតកុំឱ្យផ្សព្វផ្សាយល្បែងស៊ីសងតាមទីសាធារណ

(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ឹងម៉ាត់​លើការធា​នាសុវត្ថិភាពឱសថ និងម្ហូបអាហារដើម្បីការពារសុខភាពប្រជាពលរដ្ឋ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងបែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការយក​ចិត្តទុកដាក់ លើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស​ករណី​​គ្រឿងញៀន ជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ក្មេងទំនើង និងល្បែងស៊ី​សង ដោយការងារនេះ គណៈអភិ​បាល​ខេត្តត្រូវរៀបចំពេលវេលាដើម្បីជួប​និង​ស្ដាប់សេចក្ដីរាយការណ៍​ពីសភាព​ការណ៍ទូទៅឱ្យបានទៀងទាត់ជាមួយថ្នាក់ដឹក​នាំ​កម្លាំងអនុវត្តច្បាប់ រួមទាំងស្នង​ការខេត្ត ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់គោលការណ៍​ណែនាំ​ឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺ រួមទាំងខេត្តផ្សេងៗទៀត កុំអនុញ្ញាត និងទប់ស្កាត់​ឱ្យបាន​នូវការផ្សព្វផ្សាយល្បែងស៊ីសងគ្រប់ប្រភេទតាមទីសាធារណៈ លើក​លែង​តែការផ្សព្វផ្សាយនៅតាមទីតាំងឯកជនដែលទទួលបានការអនុញ្ញាត​តាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ត្រូវបាន​ត្រាស់បង្គាប់តែងតាំងជា អភិបាលខេត្តកំពង់ស្អឺ ជំនួស ឯកឧត្តម វ៉ី សំណាង ដែលផ្ទេរទៅកាន់មុខតំណែងជ អភិបាលខេត្តតាកែវ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner