បុរសតខ្សែភ្លើងដាក់ជាប់នឹងរ៉ឺម៉កសារភាពមូលហេតុដែលធ្វើកុមារ១៣ឆ្នាំស្លាប់ (Video Inside)

សមត្ថកិច្ចបានឃាត់ខ្លួនបុរសដែលតខ្សែភ្លើងដាក់ជាប់នឹងរ៉ឺម៉ក បណ្តាលឱ្យកុមារអាយុ ១៣ឆ្នាំបានស្លាប់។ ហេតុការណ៍បានកើតឡើងវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី២កក្កដា ស្ថិតតាមបណ្ដោយផ្លូវបេតុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍មុននេះ បាននិយាយថា មូលហេតុដែលប្តីប្រពន្ធ២នាក់ ជាម្ចាស់រ៉ឺម៉កបានតខ្សែភ្លើងពីក្នុងផ្ទះដាក់ជាប់នឹងរ៉ឺម៉កនៅខាងមុខផ្ទះនោះ គឺបង្កាខ្លាចក្រែងចោរលួច។

ជនសង្ស័យអាយុ៥៤ឆ្នាំ ឈ្មោះ អ៊ាត ចាន់ធឿន បានចេញមុខសារភាព បន្ទាប់ពីបានរត់គេចខ្លួនរហូតដល់ខេត្តព្រះវិហារ ខណៈសពរបស់កុមាររងគ្រោះឈ្មោះ សន វណ្ណា ត្រូវបានដឹកទៅបោះចោលនៅក្រោមដើមឈើធំមួយ ក្នុងខេត្តកំពង់ឆ្នាំង។ បុរសរូបនោះបានរៀបរាប់នូវហេតុការណ៍ដែលបានកើតឡើង។

របាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងដែរថា ស្ត្រីជាភរិយារបស់បុរសដឹកបន្លែឈ្មោះ សោម ធូ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ។

ads banner