លោកអភិបាលខណ្ឌច្បារអំពៅ ចែកប័ណ្ណមូលនិធិសមធម៍ជូនប្រជាពលរដ្ឋ​មានជីវភាពខ្វះខាតចំនួន ១០៥គ្រួសារ នៅសង្កាត់វាលស្បូវ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ១០៥ គ្រួសារដែលមានជីវភាពខ្វះខាតរស់នៅក្នុង​សង្កាត់​​វាលស្បូវ​ខណ្ឌច្បារអំពៅ បានទទួលប័ណ្ណមូលនិធិសមធម៌ ប័ណ្ណ គ្រួសារ​ងាយរងហានិភ័យ ប័ណ្ណសំរាប់គ្រួសារអតីតយុទ្ធជនពលី និងប័ណ្ណ​សំរាប់​ជនពិការ ។

ពិធីចែកប័ណ្ណទាំងបួនប្រភេទខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែ​កក្កដា ឆ្នាំ២០២៤ នៅបរិវេណ វត្តពុទ្ធស្ថាន ស្ថិតនៅ សង្កាត់វាលស្បូវ
ខណ្ឌ​​ច្បារ​អំពៅ ក្រោមវត្តមានលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាល​ខណ្ឌច្បារអំពៅ នឹងមានការចូលរួម លោកស្រីយន់ សុផល ចៅសង្កាត់វាលស្បូវ ,លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ,លោកនាយប៉ុស្តិ៍នគរបាល​រដ្ឋបាលវាលស្បូវ, ព្រមទាំងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មកទទួល​ប័ណ្ណចំនួន១០៥ ។

លោកចេងមុនីរ៉ាអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានមានមតិ​សំណេះ​សំណាលជាមួយប្រជាពលរដ្ឋដូច្នេះថា ប័ណ្ណ ទាំងបួនប្រភេទនេះ​គឺមានអត្ថប្រយោជន៍ គុណប្រយោជន៍ និងគុណតម្លៃណាស់ ក្នុងជីវភាព​រស់នៅប្រចាំថ្ងៃរបស់បងប្អូន អ៊ំពូមីង ទាំងអស់គ្នា។ ចំពោះគ្រួសារណាដែល​ទទួលបានប័ណ្ណមូលនិធិសមធម៍ ពេលមានបញ្ហាសុខភាពទៅពិនិត្យនៅ​មន្ទីរពេទ្យ​មិនអស់លុយទេព្រមទាំងទទួលបានសាច់ប្រាក់ទៀត ។ ហើយប័ណ្ណនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល ដែលអតីតមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីហើយបច្ចុប្បន្នត្រូវបានបន្តវេនដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

លោកអភិបាលខណ្ឌបានបន្តថា បងប្អូន អ៊ំពូមីង នៅតាមមូលដ្ឋាន​គឺជាកម្លាំង​ចលករដ៏សំខាន់ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរ សមត្ថកិច្ច ក្នុងការអនុវត្តគោលនយោបាយ ( ភូមិ-សង្កាត់ មានសុវត្ថិភា ) ដើម្បី សហគមន៍យើងមានសុខសន្តិភាពរស់នៅក្នុងភាពសុខដុមរមនា មិនមានការភ័យខ្លាចដែលបង្កឡើងដោយជនខិលខូចឬមុខសញ្ញាផ្សេងៗ ដូចជាគ្រឿងញៀនចោរកម្ម ក្មេងទំនើងជាដើម ។

ក្នុងនាមអាជ្ញាធរខណ្ឌស្នើសុំឲ្យបងប្អូន អ៊ំពូមីង នៅតាមមូលដ្ឋាន​ពេលជួប​មុខសញ្ញាសង្ស័យ , សកម្មភាពក្មេងទំនើង និងមុខសញ្ញាប្រើប្រាស់​ឬចែកចាយ​គ្រឿងញៀន សូមផ្ដល់ព័ត៌មានជាបន្ទាន់ មកអាជ្ញាធរសង្កាត់ខណ្ឌឬសង្កាត់ ដើម្បីចាត់វិធានការបង្ក្រាបទាន់ពេលវេលា ។ ហើយរាល់ព័ត៌មានរបស់បងប្អូន អ៊ំពូមីង ដែលបានផ្តល់មកអោយ អាជ្ញាធរសមត្ថកិច្ចនឹងរក្សាការសម្ងាត់ជូនថែម​ទាំងការពារសុវត្ថិភាពរបស់បងប្អូនទៀតផង ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌច្បារអំពៅ ក្នុងនាមអាជ្ញាធរខណ្ឌ​សូមអំពាវ​នាវ​ដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ទាំង​អស់សូមកុំជួលផ្ទះឲ្យក្រុមរកស៊ីបើក ល្បែងអនឡាញ ឆ្នោតឡូតូ និងល្បែង​ស៊ីសងផ្សេងៗ ទៀត ។ ល្បែងស៊ីសងទាំងអស់នោះត្រូវបាន ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេច មហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ចេញបញ្ជាឲ្យលុបបំបាត់ខាងតែបាន នៅទូទាំងប្រទេស មិនថាតែនៅក្នុងខណ្ឌច្បារអំពៅប៉ុណ្ណោះទេ ។ ដូច្នេះសូមបងប្អូនទាំង​អស់រស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅចូលរួមជាមួយអាជ្ញាធរ សមត្ថកិច្ចខណ្ឌ ក្នុងការអនុវត្តបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រីឲ្យបានម៉ឺងម៉ាត់បំផុត ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner