នាយករដ្ឋមន្ត្រី ស្នើក្រសួងអប់រំឱ្យពង្រឹងអក្សរសាស្ត្រជាតិ ខ្លាំងជាងភាសាបរទេស នៅថ្នាក់បឋម

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ ស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងឆ្លើយតបទៅនឹងការពង្រឹងវិស័យអប់រំថ្នាក់មូលដ្ឋាន ដោយស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដាក់ផែនការតាមសាលា ពង្រឹងសិស្សនៅថ្នាក់បឋមសិក្សា ឱ្យចេះអាន ចេះសរសេរអក្សរសាស្ត្រជាតិ និងពង្រឹង គណិតវិទ្យាឱ្យខ្លាំងជាងភាសាបរទេស។

សម្ដេចធិបតី បានថ្លែងថា ដើម្បីឱ្យសិស្សចេះអានអក្សរ និងចេះបូកដកលេខបាន ថ្នាក់បឋមសិក្សា សូមកុំដាក់បញ្ចូលភាសាបរទេស ច្រើនជាងភាសាខ្មែរ និងគណិតវិទ្យា ចាំដល់អនុវិទ្យាល័យ ទើបបង្កើនម៉ោង ភាសាបរទេស ដើម្បីឱ្យសិស្ស មានមូលដ្ឋាន ចំណេះដឹងភាសាជាតិច្បាស់លាស់។

សម្ដេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើយើងថ្នាក់ទី១២ សរសេរអក្សរខ្មែរអត់ត្រង់ជួរផង សរសេរម៉េច បើថ្នាក់ទី១២ អត់ចេះគុណលេខបូកលេខផង អាងអី សម័យឥឡូវ គេប្រើកុំព្យូទ័រ គេប្រើកាល់គូឡេទ័រហើយ បើមិនចេះបូកលេខទេ ចប់ហើយ ជឿខ្ញុំទៅ អាងកុំព្យូទ័រ កាល់គូឡេទ័រហ្នឹង មិនធានាគ្រប់ពេលទេ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner