ដួងព្រលឹងបុព្វបុរសខ្មែរ បានវិលត្រឡប់មកកាន់មាតុភូមិវិញហើយ 👏💐🇰🇭
អត្ថបទដោយ៖
AMS OneMinute
កម្ពុជាទទួលវត្ថុបុរាណខ្មែរ ចំនួន១៤ ដែលបញ្ជូនមកពីសារមន្ទីរ Metropolitan Museum នៃសហរដ្ឋអាមេរិក ក្នុងចំណោមវត្ថុទាំង១៤នោះ មានវត្ថុពិចិត្រមួយចំនួនដែលត្រូវបានយកចេញពីប្រទេសកម្ពុជាទៅដូចជា៖ រូបប្រតិមាព្រះនាងឧមា ធ្វើពីថ្មភក់ ដែលត្រូវបានលួចយកចេញទៅក្នុងឆ្នាំ១៩៩៧ ព្រះសិរលោកេសូរ ធ្វើពីសំរិទ្ធដែលមានដងខ្លួនរក្សាទុកនៅក្នុងសារមន្ទីរជាតិ និងប្រតិមាព្រះលោកេសូរធ្វើពីសំរិទ្ធដែលសារមន្ទីរ METទិញពីលោកDouglas Latchford ក្នុងឆ្នាំ១៩៩២។
ក្រៅពីនេះមានប្រតិមាផ្សេងៗទៀតធ្វើពីថ្មភក់ និងលោហធាតុចំនួន១១ផ្សេងទៀត ក៏បានយោងដំណើរត្រលប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព។
#ams1minute