ទូកនេសាទលិចនៅកណ្តាលសមុទ្ទ (Video Inside)

មនុស្ស៣នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទូករបស់ពួកគេបានលិចក្នុងសមុទ្ទ ក្នុងហេតុការណ៍ដែលមានអាកាសធាតុមិនល្អ បណ្តាលអោយមានភ្លៀង, ខ្យល់កន្ត្រាក់ និងរលកបោកបក់។

យោងតាមសមត្ថកិច្ចនគរបាលការពារព្រំដែនទឹក ហេតុការណ៍នេះបានកើតឡើងវេលារសៀលថ្ងៃទី៣ ខែកក្កដា ខណៈទូកនេសាទប្រវែងបណ្តោយ ១២ម៉ែត្រ និងទទឹង ២.៨ម៉ែត្រ ផ្ទុកមនុស្ស ៣នាក់នៅលើនោះ ត្រូវបានលិចចូលទៅក្នុងទឹក។

អ្នកនេសាទទាំងបីឈ្មោះ ពេជ វី អាយុ ៤៥ឆ្នាំ, ឈ្មោះ យ៉ិន ណិត អាយុ ៣២ឆ្នាំ និងឈ្មោះ ទើប ផៃ អាយុ ៣៥ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាលការពារព្រំដែនទឹក បានជួយសង្គ្រោះក្នុងពេលនោះ។

ads banner