បុគ្គលិកឆ្មបពេទ្យស្ទឹងត្រង់រកការពិន័យ ក្រោយយកលុយអ្នកជម្ងឺ ៣០ម៉ឺនរៀល (Video Inside)

បុគ្គលិកឆ្មបម្នាក់ នៃមន្ទីរពេទ្យបង្អែកហ៊ុនសែន ស្ទឹងត្រង់ ខេត្តកំពង់ចាម បានរងការពិន័យ ក្រោយការយកលុយ ៣០ម៉ឺនរៀល ពីអ្នកជំងឺម្នាក់ ដែលមានប័ណ្ណមូលនីធិសមធម៌សុខាភិបាល។

ការយកប្រាក់ពីស្ត្រីក្រីក្រឈ្មោះ ញ៉ែម សុខនាត ដែលមានកូនស្លាប់ក្នុងផ្ទៃ ក្នុងពេលនាងបានចូលសម្រាកថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៤ បានរងការរិះគន់តាមបណ្តាញសង្គម។

សេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម ថ្ងៃទី៤កក្កដាបានបញ្ជាក់ការរកឃើញថា ស្ត្រីជាបុគ្គលិកឆ្មបនោះ គឺពិតជាបានយកលុយពីស្ត្រីអ្នកជម្ងឺនោះមែន និងថាបុគ្គលរូបនោះត្រូវបានមន្ទីរ «ណែនាំកែលម្អដល់បុគ្គលិកឆ្មប ដែលប្រព្រឹត្តកំហុស ព្រមទាំងទទួលអនុវត្តវិធានការវិន័យផ្សេងៗទៀត តាមក្រុមប្រឹក្សាវិន័យ ដើម្បីរៀនសូត្រ និងកែប្រែខ្លួនឱ្យបានល្អ ស្របតាមក្រមសីលធម៌ វិជ្ជាជីវៈវេជ្ជសាស្ត្រ»។

ads banner