កងទ័ពមួកខៀវកម្ពុជា ២៤៤នាក់ ចេញទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (Video Inside)

កងទ័ពមួកខៀវកម្ពុជាចំនួន ២៤៤នាក់ ត្រូវបានបញ្ចូនទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដើម្បីបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ។

ការចេញដំណើរនៅថ្ងៃទី៤ កក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមដោយលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដែលជាប្រធានគណៈកម្មាធិការជាតិ សម្របសម្រួលការបញ្ជូនកងកម្លាំងរក្សាសន្តិភាព។

អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព នាយឧត្តមសេនីយ សែម សុវណ្ណនី បានថ្លែងក្នុងពិធីជូនដំណើរថា ក្នុងរយៈពេល១៨ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបប្រមាណ ៩ពាន់ ៥៧០នាក់ ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ចំនួន ១២បេសកកម្ម នៅតាមបណ្តាចំនួន ១០ប្រទេស រួមមានសាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, សាយប្រឹស, ស៊ីរី, អាហ្វ្រិកកណ្តាល, ម៉ាលី, យ៉េមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

ads banner