សម្តេចធិបតីបង្ហាញគុណភាពគ្រូបង្រៀន និងការជ្រើសរើសមនុស្សចូលបំរើការងារ (Video Inside)

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងថា ការជ្រើសរើសមនុស្សចូលបំរើការងារ ឬគ្រប់អង្គភាព និងស្ថាប័នជំនាញណាមួយ មិនមែនចេះតែរើសដោយគ្មានការកំណត់ស្តង់ដាឡើយ។

កម្ពុជាក្នុងសម័យអតីតកាលដែលប្រទេសប្រឈមនឹងភាពខ្សត់ខ្សោយផ្នែកធនធានមនុស្ស ការរើសមនុស្សចូលបំរើការ បានធ្វើដោយមិនបានតម្រែតម្រង់ទិសដៅឱ្យបានត្រឹមត្រូវឡើយ។ ការជ្រើសរើសមនុស្សចូលបំរើការខុសជំនាញរបស់ខ្លួននោះ បានធ្វើឱ្យដំណើរអភិវឌ្ឍន៍ទៅមុខរបស់ជាតិ មានសភាពយឺតយ៉ាវ។

ថ្លែងក្នុងពិធីចូលរួមប្រគល់សញ្ញាបត្រដល់គរុនិស្សិតនាវិទ្យាស្ថានគរុកោលស្យរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ កក្កដា ២០២៤, សម្តេចធិបតីបានបង្ហាញសាជាថ្មី នូវការតម្រែតម្រង់ទិសជ្រើសរើសមនុស្សចូលធ្វើការងារ ក្នុងអង្គភាព ជាពិសេសការរើសនាយកសាលាបំរើក្នុងវិស័យអប់រំ។

ការអភិវឌ្ឍន៍មូលធនមនុស្ស គឺជាកិច្ចការអាទិភាព នៃគោលនយោបាយបញ្ចកោណទី១។ ចំណុចអាទិភាពដំបូងគេ ក្នុងចំណោមអាទិភាព៥ នៃបញ្ចកោណទី១ គឺការពង្រឹងគុណភាពវិស័យអប់រំ, កីឡា, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងការបណ្តុះបណ្តាលប្រកបដោយគុណភាព និងជំនាញខ្ពស់ តាមរយៈការពង្រឹងអភិបាលកិច្ច នៃការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា, ការពង្រឹងគុណភាព នៃការបណ្តុះបណ្តាលគ្រប់កម្រិត, ការបង្កើនគុណភាព និងការចូលរៀនមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា និងការពង្រឹងការអប់រំកាយ និងកីឡា។

ads banner