គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៤ ខែកក្កដា បណ្តាលអោយមនុស្សស្លាប់ ២នាក់ និងរងរបួសធ្ងន់ស្រាល ៥នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក បណ្តាលអោយមនុស្សស្លាប់ ០២នាក់ និងរងបួសធ្ងន់ស្រាលចំនួន ៥នាក់ ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៣លើក ស្លាប់ ១នាក់ ធ្ងន់ ៣នាក់ ស្រាល ០នាក់ មិនគោរពសិទិ្ឋ ១លើក ស្លាប់ ១នាក់ ធ្ងន់ ១នាក់ ស្រាល ១នាក់ និងកក្តាផ្លូវ ១លើក ស្លាប់ ០នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner