រដ្ឋសភាសេចក្តីសម្រេចស្តីពីបែបបទ នីតិវិធី និងវិធាននៃការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា

ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចស្តីពីបែបបទ នីតិវិធី និងវិធាននៃការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា។

សេចក្តីសម្រេចនេះមានគោលបំណងកំណត់អំពីបែបបទ នីតិវិធី និងវិធាននៃការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា ដូចមានចែងក្នុងមាត្រា៨៩ថ្មី មាត្រា៩៦ មាត្រា៩៧ នៃរដ្ឋធម្មនុញ្ញ និងប្រការ៣២ ប្រការ៣៣ថ្មី (ពីរ) ប្រការ៣៤ថ្មី ប្រការ៣៥ថ្មី(មួយ) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ សេចក្តីសម្រេចនេះ មិនអនុវត្តចំពោះញត្តិបន្ទោស​ដែលមានចែងក្នុង​មាត្រា៩៨ថ្មី(មួយ) នៃ រដ្ឋធម្មនុញ្ញ និងប្រការ៣៥ថ្មី(មួយ) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាទេ៕ដោយ៖ពលជ័យ

ads banner