សម្តេចធិបតីណែនាំការធ្វើសកម្មភាពអបអរសាទរព្រមៗគ្នាថ្ងៃ៥សីហាបើកការដ្ឋានសំណង់ ព្រែកជីកហ៊្វូណនតេជោ (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំសាជាថ្មីនូវការត្រៀមធ្វើសកម្មព្រមៗគ្នា ទូទាំងប្រទេស នៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤ ដែលជាថ្ងៃបើកការដ្ឋានសំណង់ ព្រែកជីកហ៊្វូណនតេជោ។

ថ្លែងក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី៥កក្កដា សម្តេចធិបតីបានណែនាំឱ្យស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ចូលរួមគ្រប់រូបភាពផ្សេងៗ នៅទូទាំងប្រទេស តាមរយៈការគោះជួង និងទូងស្គរជាដើមព្រមៗគ្នា វេលាម៉ោង៩ព្រឹក នៅថ្ងៃទី៥សីហានោះ ស្របពេលដែលសម្តេចចុចប៊ូតុងសម្ពោធ បើកការដ្ឋានអបអរសមិទ្ធផលដ៏អស្ចារ្យនេះ។

សម្តេចធិបតីបានចាត់ទុកថ្ងៃបើកការដ្ឋានសំណង់ព្រែកជីកហ៊្វូណនតេជោនោះគឺជា «ព្រឹត្តិការណ៍ជាតិដ៏ធំមួយ»។

ដោយឡែកនៅយប់ថ្ងៃទី៥សីហាដដែលនោះដែរ គេនឹងមានការរៀបចំប្រគំតន្ត្រី និងការបាញ់កាំជ្រួចនៅទូទាំងប្រទេស តាមដែលអាចធ្វើទៅបានថែមទៀត។

យោងតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាល ការអុជកាំជ្រួច នឹងត្រូវធ្វើនៅគ្រប់រដ្ឋបាលរាជធានី ខេត្ត នាវេលាម៉ោង ៧យប់ថ្ងៃទី៥សីហានោះ។

ads banner