រដ្ឋមន្ត្រីការបរទេសជប៉ុនជួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកជាមួយសម្តេចធិបតី និងសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាការងារជាមួយលោកជំទាវ KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ បន្ទាប់ពីជំនួបជាមួយសម្តេចធិបតី , លោកជំទាវ KAMIKAWA Yoko បានអញ្ជើញទៅចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ក្រោយជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន, លោកជំទាវ KAMIKAWA Yoko នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួងការបទេស នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ បន្ទាប់ពីកិច្ចប្រជុំចប់ នឹងមានពិធីចុះហត្ថលេខា និងសន្និសីទកាសែតរួមផងដែរ។

សូមជម្រាបថា តបតាមការអញ្ជើញរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ ទស្សនកិច្ចរបស់ លោកជំទាវ ខាមីខាវ៉ា យ៉ូកុ នឹងរក្សាសន្ទុះនៃការផ្លាស់ប្តូរកម្រិតខ្ពស់ជា ញឹកញាប់ និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង កម្ពុជា និងជប៉ុន៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន

ads banner