ព្រះរាជសារព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ០៧ ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបិតិកភណ្ឌពិភពលោក
ភ្នំពេញ៖ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤គឺជាខួប៧ឆ្នាំ (៨កក្កដា២០១៧-៨កក្កដា២០២៤) ប្រាសាទសំបូរព្រៃគុកត្រូវបានអង្គការយូណេស្កូសម្រេចដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ប្រទេសជាសមាជិក និង២១ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍។នៅក្នុងកិច្ចប្រជុំនោះ បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ (ម៉ោងនៅកម្ពុជា) នាទីក្រុង ក្រាកូវី(Cracovie) ប្រទេសប៉ូឡូញ។
ក្នុងឱកាសនេះដែរព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ០៧ ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបិតិកភណ្ឌពិភពលោក (០៨ កក្កដា ២០១៧ -០៨ កក្កដា ២០២៤)
ខ្លឹមសារនៃព្រះរាជសារមានដូចតទៅ៖