អភិបាលខេត្តកំពង់ស្ពឺចូលរួមរំលែកទុក្ខ និងនាំអំណោយជូនគ្រួសារឆក់ខ្សែភ្លើងស្លាប់បីនាក់

កំពង់ស្ពឺៈឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងមន្រ្តីក្រុមការងារនៅថ្ងៃទី៦ ខែកក្កដា បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយគ្រួសារសពរងគ្រោះដោយឆក់ខ្សែភ្លើងស្ថិតនៅវត្តសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ក្នុងឳកាសនេះឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា ហេតុការណ៍ដែលបណ្តាលឱ្យស្លាប់បុរសស្ត្រី ជាប្តីប្រពន្ធ និងកុមារជាចៅ ដោយឧបទ្ទវហេតុឆក់ចរន្តអគ្គិសនីខាងលើ គឺជាសោកនាដកម្មដ៏អាក្រក់មួយសម្រាប់ក្រុមគ្រួសារ ។
ហេតុការណ៍ឆក់ចរន្តអគ្គិសនីសម្លាប់ជនរងគ្រោះបីនាក់ខាងលើនេះ គឺជាសារដាស់តឿនមួយដល់ប្រជាពលរដ្ឋទូទៅ ឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះការតបំបែកខ្សែភ្លើងដោយខ្លួនឯងដែលមិនមានជំនាញច្បាស់លាស់ ឱ្យបញ្ឈប់ហើយងាកទៅរកមន្ត្រីបច្ចេកទេស ដែលគេមានជំនាញច្បាស់លាស់វិញ ៕
ដោយៈ ម៉ុន សំអាត

ads banner