កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់
អត្ថបទដោយ៖
AMS OneMinute
សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្ត្រីការបរទេស ក៏បានពិភាក្សាគ្នាក្នុងការបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី តាមអភិក្រមថ្មី លើវិស័យជាច្រើន រួមមាន៖
១. ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធសង្គម តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ការជំរុញការអភិវឌ្ឍលើវិស័យឌីជីថល និងសន្តិសុខសាយប៊័រ
២. កិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់លំហសមុទ្រ តាមរយៈការចូលរួមរៀបចំ និងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ កិច្ចសហប្រតិបត្តិការលើសន្តិសុខលំហសមុទ្រ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនគរបាលជើងទឹកកម្ពុជា និងឆ្មាំសមុទ្រជប៉ុន បណ្ដុះបណ្ដាលធនធានមនុស្ស និងការហ្វឹកហ្វឺនរួមគ្នា
៣. បន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីន។
#ams1minute