មនុស្ស២លាននាក់រងផលប៉ះពាល់ពីទឹកជំនន់ នៅបង់ក្លាដែស
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ មន្ត្រីបានបញ្ជាក់ កាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅក្នុងប្រទេសបង់ក្លាដែស ក្នុងសប្តាហ៍នេះ បានកើនឡើងដល់ចំនួន៨នាក់ហើយ ដែលបណ្តាលឱ្យមនុស្សជាង ២លាននាក់រងផលប៉ះពាល់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យទន្លេសំខាន់ៗ បាក់ច្រាំង ជន់លិច និងបាក់ដី ជាបន្តបន្ទាប់។
រដ្ឋាភិបាលបង់ក្លាដែស បាននិយាយថា ខ្លួនបានបើកឲ្យមានទីជម្រក រាប់រយកន្លែង សម្រាប់ប្រជាជនដែលភៀសខ្លួនដោយសារទឹកជំនន់ ហើយបានបញ្ជូនស្បៀងអាហារ និងជំនួយ ដល់បណ្តាស្រុកដែលរងគ្រោះខ្លាំង នៅក្នុងតំបន់ភាគខាងជើង របស់ប្រទេស។
ប្រជាជាតិអាស៊ីខាងត្បូង ដែលមានប្រជាជនចំនួន១៧០លាននាក់ មួយនេះ ត្រូវបានមើលឃើញពីទឹកជំនន់ញឹកញាប់ជាងមុន ក្នុងប៉ុន្មានទសវត្សរ៍ នាពេលថ្មីៗនេះ។ បម្រែបម្រួលអាកាសធាតុបានធ្វើឱ្យភ្លៀងធ្លាក់កាន់តែខុសប្រក្រតី និងរលាយផ្ទាំងទឹកកក នៅខាងលើជួរភ្នំហិមាល័យ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ