ប្រមុខការទូតកម្ពុជា-ជប៉ុន ឯកភាពជំរុញការប្រាស្រ័យទាក់ទង និងផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតជាញឹកញាប់

ព្រមទាំងបានផ្លាស់ប្តូរយោបល់ក្នុងការបន្តលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលមានសក្តានុពល និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងនគរបាលជើងទឹកកម្ពុជាជាមួយឆ្មាំសមុទ្រជប៉ុន ហើយភាគីជប៉ុនបានសន្យាផ្តល់នាវាល្បាតដល់នគរបាលជាតិកម្ពុជា។

រដ្ឋមន្ត្រីការបរទេសជប៉ុន Yōko Kamikawa ក៏សន្យាថានឹងជួយជំរុញអ្នកវិនិយោគជប៉ុនមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត និងបញ្ជាក់ពីការបន្តរួមចំណែករបស់ជប៉ុន ដល់ការអភិវឌ្ឍនៅកម្ពុជា ហើយបានបន្ថែមថា រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៨ ០០០ (ប្រាំបីពាន់) លានយ៉េន សម្រាប់ការពង្រីកបណ្តាញ អគ្គិសនីនៅរាជធានីភ្នំពេញ។

#ams1minute

ads banner