រាជរដ្ឋាភិបាលកំពុងផ្តល់អាទិភាពខ្ពស់ដល់ការកែទម្រង់ពន្ធដារ និងលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មជាដើម

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តល់អាទិភាពខ្ពស់ដល់​ការកែទម្រង់ពន្ធដារគ្រប់ជ្រុងជ្រោយ និងកំពុងលើកកម្ពស់​កិច្ចសម្រួល ពាណិជ្ជកម្មជាដើម ។នេះជាការបញ្ជាក់របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជាក្នុង​វេទិកាធុរកិច្ចកម្ពុជា-បារាំងលើក​ទី២កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការកែទម្រង់​ពន្ធដារគ្រប់ជ្រុងជ្រោយតាមរយៈការរៀបចំ និងអនុវត្ត​នីតិវិធីប្រតិបត្តិស្តង់ដារ ដើម្បីដោះស្រាយកង្វល់របស់​វិស័យឯកជន ជាពិសេសពាក់ព័ន្ធនឹងសវនកម្ម និងការ​វាយតម្លៃពន្ធឡើងវិញ ។សម្តេចធិបតីបន្តថា យើងបាន​ធ្វើការយ៉ាងជិតស្និទ្ធិ និងពិគ្រោះយោបល់ជាមួយវិស័យ​ឯកជនក្នុងការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារទាំងនេះ ដើម្បីបង្កើន​​ប្រសិទ្ធភាព ភាពអាចប៉ាន់ប្រមាណបាន និងតម្លាភាពរដ្ឋបាលសារពើពន្ធ។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលក៏កំពុងលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម​តាមរយៈការ​កាត់បន្ថយថ្លៃ ឡូជីស្ទីក(Logistic) និងដឹកជញ្ជូន ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window ) និងការបំពេញបែបបទគយមុនពេល​ទំនិញមកដល់ (Pre –arrival processing) ជាដើម ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner