ថៃ៖ ភ្លើងឆេះតំបន់ Chinatown នៅទីក្រុងបាងកក

បាងកក៖ គ្រោះអគ្គិភ័យបានឆាបឆេះ នៅតំបន់ Chinatown ក្នុងសហគមន៍ Trok Pho នៃផ្លូវ Yaowarat ទីក្រុងបាងកក ប្រទេសថៃ កាលពីចុងសប្តាហ៍ ប៉ុន្តែ ពុំសេចក្តីរាយការណ៍ ពីមនុស្សស្លាប់នោះទេ។

រថយន្តពន្លត់អគ្គិភ័យ ប្រមាណ៤០គ្រឿង ត្រូវបានដាក់ពង្រាយ ទៅកាន់កន្លែងកើតហេតុ ហើយពួកគេអាចគ្រប់គ្រងអគ្គសនីបាន ក្នុងរយៈពេលបីម៉ោង។ មនុស្សរាប់សិបនាក់បានរងរបួស ដោយសារតែបានស្រូបផ្សែង។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុ នៃការឆាបឆេះនេះ នៅឡើយទេ។

ពលរដ្ឋដែលរងគ្រោះ លោកស្រី Panomphorn Boonhaehom បានប្រាប់ AFPថា លោកស្រី តក់ស្លុតខ្លាំងណាស់ ហើយមិនមានអ្វី នៅសល់នោះទេ ប៉ុន្តែ បាននាំកូនគេចចេញមកក្រៅ ទាន់ពេលវេលា។

បើតាមកាសែត The Nation បានចេញផ្សាយថា អគ្គីភ័យនេះបានបំផ្លាញផ្ទះ ចំនួន៦៦ខ្នង ព្រមទាំងផ្នែកខ្លះនៃសណ្ឋាគារ និងភោជនីយដ្ឋាន នៅទីនោះ ហើយមនុស្ស៥នាក់ បានរងរបួសធ្ងន់ធ្ងរ។ ក្នុងពេលជាងកន្លះឆ្នាំ មកនេះ ថៃមានគ្រោះអគ្គិភ័យឆាបឆេះអគារ ឬ ផ្ទះ ចំនួន១៣លើក មកហើយ នេះបើតាម The Nation ដដែល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner