ព្រះមហាក្សត្រអបអរសាទរខួប ៧ឆ្នាំ ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (Video Inside)

ព្រះករុណាព្រះមហាក្សត្រខ្មែរ បានសព្វព្រះរាជហទ័យថ្វាយព្រះរាជសារ អបអរសាទរខួប ៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ប្រាសាទសំបូរព្រៃគុកដែលទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ក្នុងខេត្តកំពង់ធំ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំសម្រេចលើកទី៤១ កាលពីថ្ងៃ៨ កក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow នៃប្រទេសប៉ូឡូញ។ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ គឺជាខួបគំរប់៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO។

ព្រះរាជសារថ្ងៃទី៨ ខែកក្តដា បានសរសេរថា ព្រះអង្គ «សូមកោតសរសើរដ៏ស្មោះ ចំពោះការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិវប្បធម៌ជាតិ និងសកលលោក ឱ្យបានស្ថិតស្ថេរគង់វង្ស នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា»។

ads banner