ព្រះមហាក្សត្រខ្មែរនឹងយាងចូលរួមពិធីបុណ្យរុក្ខទិវាជាតិ៩កក្កដា (Video Inside)

ព្រះមហាក្សត្រខ្មែរ គ្រោងនឹងយាងជាព្រះរាជាធិបតី ក្នុងពិធីបុណ្យរុក្ខទិវាជាតិ៩កក្កដា នៅក្នុងខេត្តតាកែវ វេលាថ្ងៃទី៩កក្កដាថ្ងៃនេះ។

ពិធីរុក្ខទិវា៩កក្កដា គឺជាមរតកដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅពេលព្រះអង្គនៅមានព្រះជន្ម ព្រះអង្គតែងតែបានយកព្រះទ័យទុកដាក់ ចំពោះការដាំដុះព្រៃឈើដ៏មានផលប្រយោជន៍ សម្រាប់មនុស្ស និងសត្វ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

រុក្ខទិវាជាតិ ថ្ងៃទី៩កក្កដា ដែលនឹងមានការដាំកូនឈើ ៩ពាន់ ៩៩៩ដើម គ្រោងនឹងធ្វើនៅតំបន់ស្ដារព្រៃឈើបន្ទាយអង្គរ នៃខេត្តតាកែវ។

ads banner