អាមេរិកឲ្យមេដឹកនាំឥណ្ឌា បញ្ជាក់ពីអធិបតេយ្យភាពអ៊ុយក្រែន ពេលជួបលោកពូទីន

បរទេស៖ លោក Matthew Miller អ្នកនាំពាក្យក្រសួងការទេសសហរដ្ឋអាមេរិក បានជំរុញឲ្យលោក Modi នាយករដ្ឋមន្ត្រីឥណ្ឌា សង្កត់ធ្ងន់អំពីអធិបតេយ្យភាព របស់អ៊ុយក្រែន ក្នុងពេលបំពេញទស្សនកិច្ចនៅរុស្ស៊ី និងជួបជាមួយលោក ពូទីន។

នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានទៅដល់ក្រុងមូស្គូ កាលពីថ្ងៃចន្ទ។ មេដឹកនាំរូបនេះ និងប្រធានាធិបតីរុស្ស៊ី លោក Vladimir ជួបប្រជុំក្រៅផ្លូវការម្តងរួចមកហើយ កាលពីល្ងាចថ្ងៃចន្ទ ហើយគ្រោងនឹងជួបគ្នា ផ្លូវការ នៅថ្ងៃអង្គារនេះ។

លោក Matthew Miller ប្រាប់អ្នកសារព័ត៌មានថា «យើងជំរុញឱ្យឥណ្ឌា ដូចដែលយើងធ្វើជាមួយប្រទេសណាក៏ដោយ ដែលជួបជាមួយភាគីរុស្ស៊ី ដើម្បីឱ្យច្បាស់ថា ដំណោះស្រាយចំពោះជម្លោះនៅអ៊ុយក្រែន ត្រូវតែជាការគោរពធម្មនុញ្ញ អង្គការសហប្រជាជាតិ , គោរពចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាព របស់អ៊ុយក្រែន»។

លោក Matthew Miller បាននិយាយថា «ឥណ្ឌាគឺជាដៃគូយុទ្ធសាស្រ្ត ក្នុងការសន្ទនាពេញលេញ និងដោយស្មោះត្រង់ ប៉ុន្តែយើងក៏ព្រួយបារម្ភ អំពីទំនាក់ទំនង ជាមួយរុស្ស៊ី»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner