វៀតណាមសម្រេចឲ្យឯកជនលក់សូឡាលើដំបូលផ្ទះ មិនបាច់សុំអាជ្ញាធរ

ហាណូយ៖ បន្ទះសូឡាសាកថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលផ្ទះ និងថាមពលកកើតឡើងវិញ ផ្សេងៗទៀត ឥឡូវនេះ អាចលក់ដោយផ្ទាល់ តាមរយៈបណ្តាញបញ្ជូនឯកជន ដោយមិនចាំបាច់ឆ្លងកាត់អគ្គិសនីវៀតណាម ហៅកាត់ EVN។ នេះបើតាម VNexpress ចេញផ្សាយ កាលពីពេលថ្មីៗនេះ។

ដោយយោងក្រឹត្យរបស់រដ្ឋាភិបាលស្តីពីកិច្ចព្រមព្រៀងទិញថាមពលដោយផ្ទាល់ ហៅកាត់ DPPA សម្រាប់ថាមពលកកើតឡើងវិញ VN Express ផ្សាយថាការបំពាក់ និងប្រើប្រាស់ថាមពលលើដំបូលផ្ទះដូចជា ខ្យល់, ជីវម៉ាស, មីក្រូវារីអគ្គិសនី,ថាមពលកម្តៅ Geothermal ក្នុងផែនដី, រលក និងរោងចក្រអគ្គិសនីដើរដោយកម្លាំងជំនោរខ្យល់ សុទ្ធតែមិនចាំបាច់ឆ្លងអាជ្ញាធរជំនាញរដ្ឋ។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមឲ្យដឹងបន្ថែមថា រោងចក្រកាកសំណល់ដែលបំប្លែងទៅជាថាមពលមិនត្រូវបានរាប់បញ្ចូលទេ ដោយសារមិនត្រូវបានចាត់ថ្នាក់ ជាផ្លូវការថា ជាប្រភពដែលអាចកកើតឡើងវិញ។

មិនមានការកំណត់សមត្ថភាព លើការលក់បន្ទះសូឡាលើដំបូល នោះទេ ប៉ុន្តែបណ្តាញផ្គត់ផ្គង់ ឬបញ្ជូនភ្លើងឯកជនត្រូវតែមានអាជ្ញាប័ណ្ណ ក្នុងការផ្គត់ផ្គង់អគ្គិសនី។ នៅក្នុងប្រទេសវៀតណាម មានឧបករណ៍សូឡា នៅលើដំបូលផ្ទះ ជាង១០ម៉ឺន៣ពាន់ ដែលមានសមត្ថភាពថាមពល សរុបជាង៩៥០០មេហ្គាវ៉ាត់ (MW) ហើយគ្រោងនឹងបង្កើនដល់ ប្រហែល ១២០០០ MW នៅឆ្នាំ ២០៣០ នេះបើតាម VNexpress៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner