អាមេរិក បញ្ចេញបន្ទះសូឡាភ្ជាប់លើដំបូលឡាន សម្រាប់សាកឡានអគ្គិសនី

បរទេស៖ ក្រុមហ៊ុនអាមេរិក GoSun បានបញ្ចេញបន្ទះសូឡាសាកថាមពលពន្លឺព្រះអាទិត្យចល័តថ្មី ដែលអាចឱ្យរថយន្តអគ្គិសនី ឬ EV បញ្ចូលថ្ម ពេលកំពុងធ្វើដំណើរ។ នេះបើតាមការចេញផ្សាយ របស់គេហទំព័រ Interesting Engineering។

បន្ទះ GoSun មានទម្ងន់ស្រាល និងមានប្រសិទ្ធភាពខ្ពស់។ ឧបករណ៍នេះត្រូវបានផលិតចេញពីវត្ថុធាតុដើម ទប់ទល់គ្រប់លក្ខខណ្ឌអាកាសធាតុ ហើយអាចបត់បន្ទះគ្របលើរថយន្តបានថែមទៀតផង។

បើតាមគេហទំព័ររបស់ក្រុមហ៊ុន Gosun បានឲ្យដឹងថា អតិថិជនអាចកក់ទិញបានពីឥលូវទៅហើយពួកគេនឹងទទួលបានបន្ទះសូឡានេះ នៅឆ្នាំ២០២៥ ក្នុងតម្លៃជិត៣ពាន់ដុល្លារ។ ក្រុមហ៊ុននឹងតម្លើងឲ្យដោយប្រើពេលតែ ២០នាទីប៉ុណ្ណោះ។

ក្រុមហ៊ុន GoSun ចាត់ទុកឧបករណ៍នេះ ទំនើបខ្លាំង និងប្រកបដោយសក្តានុពល ដែលនឹងជួយដោះស្រាយបញ្ហាការរងចាំសាកឡានអគ្គិសនីនៅតាមស្ថានីយ និងដោះស្រាយបញ្ហាអស់ថ្មតាមផ្លូវ។

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner