សត្វគោបីក្បាលមេកូន ត្រូវរន្ទះបាញ់សម្លាប់ នៅស្វាយរៀង (Video Inside)

សត្វគោ៣ក្បាលមេ និងកូន ត្រូវបានរន្ទះបាញ់ងាប់ទាំងអស់ នៅក្នុងហេតុការណ៍មួយនាខេត្តស្វាយរៀង។ ករណីរន្ទះបាញ់នេះ បានកើតឡើងនៅវេលាម៉ោង៣និង៣៥នាទី រសៀលថ្ងៃទី៨ ខែកក្កដា ក្នុងពេលដែលមេឃមានពពកខ្មៅ និងមានភ្លៀងរលឹមស្រិចៗ ស្ថិតនៅភូមិបន្លាស្អិត ឃុំក្រោលគោ នៃស្រុកស្វាយជ្រំ។

គ្រោះធម្មជាតិរន្ទះបាញ់ក្នុងប្រទេសកម្ពុជា តែងសម្លាប់មនុស្ស និងសត្វពាហនៈជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ ដោយសារកម្ពុជា មិនទាន់បានដាក់ប្រព័ន្ធការពារបង្ការន្ទះបាញ់ បានគ្រប់សព្វកន្លែងនៅទូទាំងប្រទេសឡើយ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ បាតុភូតគ្រោះរន្ទះបាញ់ បានកើតឡើង ៨២លើក ក្នុងនោះបានសម្លាប់មនុស្ស ៤៥នាក់, របួស ៣៦នាក់, ងាប់គោក្របី ២៦ក្បាល និងខូចខាតផ្ទះពលរដ្ឋចំនួន ២២ខ្នង។

ads banner