កម្ពុជាបណ្ដេញជនជាតិវៀតណាមចំនួន ២១នាក់ ចេញពីប្រទេស

ជនជាតិវៀតណាមចំនួន ២១នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី៩កក្កដា។

គេហទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃអង្គារនេះ បានសរសេរថា ជនជាតិវៀតណាមទាំង ២១នាក់ ដែលត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជានោះ គឺជាប់ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់, គ្មានលិខិតឆ្លងដែន និងមានការជួញដូរប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនផងដែរ។

ads banner