អតីតយុទ្ធជនទាំង១៤១គ្រួសាររស់នៅលើដីសម្បទានសង្គមកិច្ចគាំទ្រនិងអបអរសាទរ ថ្ងៃបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ

កំពង់ធំ៖ បងប្អូនក្រុមគ្រួសារអតីតយុទ្ធជន១៤១គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច បានប្រកាសគាំទ្រការស្ថាបនា និងចូលរួមអបអរសាទរ ថ្ងៃបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោថ្ងៃទី៥ ខែសីហាខាងមុខ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៩ ខែកក្កដា បានដឹកយោធិននារីនៃក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញសួរសុខទុក្ខ បងប្អូនក្រុមគ្រួសារអតីតយុទ្ធជន១៤១គ្រួសារ និងនាំអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន១៥គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាតស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ក្នុងឳកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសារាចរលេខ១០ សរស្តីពីការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅវេលាម៉ោង ៩ និង០៩នាទីព្រឹកថ្ងៃទី៥ ខែសីហាខាងមុខនេះដោយការ វាយជួង ទូងស្គរ គោះប៉ោត ។
អតីតយុទ្ធជន និងក្រុមគ្រួសារ បានប្រកាសត្រៀមនិងចូលរួមអបអរសាទរគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ៕
ដោយៈ ប៊ុន រដ្ឋា

ads banner