កោះក្រិកប្រឈមកង្វះទឹក ចំពេលរដូវទេសចរណ៍មកដល់

អាតែន៖ អាងស្តុកទឹកដ៏ធំបំផុតនៅលើកោះ Naxos របស់ប្រទេសក្រិកបានរីងស្ងួត ដោយសារតែការប្រែប្រួលអាកាសធាតុ។

កង្វះទឹកគឺជារឿងធ្ងន់ធ្ងរសម្រាប់កោះ Naxos ដែលជាកោះព័ទ្ធជុំវិញដោយភ្នំ មានមនុស្សរស់នៅប្រហែល ២០,០០០នាក់ ហើយជាផ្នែកដ៏ពេញនិយមបំផុតមួយ និងស្ងួតបំផុតនៃមហាសមុទ្រ Aegean។

អាងស្តុកទឹកពីររបស់កោះនេះ មានទឹកប្រើប្រាស់បានតែ ២២០,០០០ម៉ែត្រគូបប៉ុណ្ណោះ ដែលស្មើនឹងមួយភាគបីនៃកម្រិតកាលពីឆ្នាំមុន ឬមានទំហំស្មើនឹងអាងហែលទឹកអូឡាំពិករាប់សិបកន្លែង។

អ្នកទេសចររាប់លាននាក់បានទៅលេងកំសាន្តប្រទេសក្រិកជារៀងរាល់ឆ្នាំ ដើម្បីសប្បាយរីករាយជាមួយនឹងទីតាំងបុរាណ, ឆ្នេរខ្សាច់ដ៏បរិសុទ្ធ និងទឹកសមុទ្រពណ៌ខៀវខ្ចី។

ប៉ុន្តែផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ រួមទាំងសីតុណ្ហភាពក្តៅកើនឡើងខ្ពស់, ភ្លៀងធ្លាក់ខុសប្រក្រតី និងភ្លើងឆេះព្រៃ បានគំរាមកំហែងដល់អនាគតនៃវិស័យទេសចរណ៍ ដែលជាកត្តាជំរុញខឿនសេដ្ឋកិច្ចដ៏ធំបំផុតរបស់ប្រទេសក្រិក។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ បណ្តាប្រទេសនៅទូទាំងសមុទ្រមេឌីទែរ៉ាណេ រួមទាំងអេស្ប៉ាញ និងអ៊ីតាលី កំពុងស្វែងរកមធ្យោបាយ ដើម្បីបម្រុងទុកការផ្គត់ផ្គង់ទឹករបស់ពួកគេ ដោយប្រើការបញ្ចេញទឹក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner