រដ្ឋមន្រ្តីក្រសួងការបរទេសទទួលជួបក្រុមនិស្សិតជ័យលាភី JDS ជំនាន់ទី២៤ “

ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកាលពីព្រឹកថ្ងៃទី១០ ខែកក្កដាបាន អនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាល ជប៉ុន ហៅកាត់”JDS ជំនាន់ទី២៤ “ចំនួន ២៥រូប ដឹកនាំដោយលោកស៊ឹម សុខចំរើន ជាប្រធានក្រុមចូលជួបសម្តែងការគួរសមនិងសុំការណែនាំ នៅទីស្តីការក្រសួង ។

កញ្ញា ឡោ សេងនាថ មន្ត្រីបម្រើការនៅក្រសួងការបរទេសផ្ទាល់ ជាតំណាងប្រធាននិស្សិត “JDS ជំនាន់ទី២៤ “បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់កិត្តិយសអនុញ្ញាតដល់កក្រុមនិស្សិត ជ័យលាភី អាហារូបករណ៍ JDS ជំនាន់ទី២៤ ចូលជួបសម្តែងគារវកិច្ច និងយកអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ មុននឹង ចេញទៅបន្តការសិក្សានៅប្រទេសជប៉ុននាពាក់កណ្តាល ខែសីហា ខាងមុខ។
កញ្ញា ឡោ សេងនាថ បានជម្រាបឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អំពីអាហារូបករណ៍ JDS និងសាវតាក្រុមនិស្សិតជ័យលាភី ។កម្មវិធីអាហាររូបករណ៍អភិវឌ្ឍន៍ធនធាន មនុស្សរបស់រដ្ឋាភិបាលជប៉ុន (ជាភាសា អង់គ្លេស Japanese Grant Aid for Human Resource Develop ment Scholarship) ហៅកាត់ថា JDS គឺជាគម្រោងមួយដែលទទួលបានថវិកាគាំទ្រ ពីរាជរដ្ឋាភិបាលជប៉ុន ក្នុងការជួយលើក ស្ទួយ និងអភិវឌ្ឍ ធនធានមនុស្សនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជា ក្នុងទិសដៅពង្រឹងចំណងមិត្តភាព ទ្វេភាគីរវាងប្រទេសកំពុងអភិវឌ្ឍន៍នានាជាមួយប្រ ទេសជប៉ុនដែលក្នុងនោះក៏មានប្រទេស កម្ពុជាផងដែរ។
គម្រោងអាហារូបករណ៍ JDS នៅកម្ពុជា ត្រូវបានបង្កើត និងចាប់អនុវត្តន៍ចាប់ពី ឆ្នាំ២០០០ មករហូតដល់ពេលបច្ចុប្បន្ន មានមន្ត្រីរាជការកម្ពុជាប្រមាណ ៥៧៣ នាក់ ដែលបានទទួលអាហារូបករណ៍ នេះ។

កញ្ញា ឡោ សេងនាថ បញ្ជាក់ថាសមាសភាពរបស់បេក្ខជនទាំងចំនួន ២៥ រូប ដែលទទួលបាន អាហារូបករណ៍ JDS ជំនាន់ទី២៤មកពីក្រសួង-ស្ថាប័ន ចំនួន ១៤ ក្រសួង-ស្ថាប័ន ដែលមានពី ររូប នឹងបន្តថ្នាក់បណ្ឌិត និង ២៣ ទៀត បន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។គម្រោងអាហារូបករណ៍ជប៉ុន JDS ផ្តល់កម្មវិធីសិក្សាតាមវិស័យសម្រាប់មន្ត្រីរាជ ការវ័យក្មេង បន្តការសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើវិស័យចំនួន ៩ ឆ្លើយតបតម្រូវការក្នុងការ អភិវឌ្ឍធន ធានមនុស្សនៅកម្ពុជា រួមមាន៖១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ២-ការអភិវឌ្ឍវិស័យឯកជន ៣-ការលើកកម្ពស់គុណភាពអប់រំ៤-កសិកម្ម និងការអភិវឌ្ឍជនបទ ៥-ការលើកកម្ពស់បរិស្ថានរស់នៅទីក្រុង ៦-ការលើកកម្ពស់ប្រព័ន្ធថែទាំសុខភាព និងសន្តិសុខសង្គម៧-ការលើកកម្ពស់មុខងាររដ្ឋបាលសាធារណៈ ៨-ការអភិវឌ្ឍផ្នែកច្បាប់ និងយុត្ថាធិការ
៩-ការកសាងទំនាក់ទំនងអន្តរជាតិ។

គ្រប់បេក្ខជន-បេក្ខនារីទាំងអស់សុទ្ធតែឆ្លងកាត់ដំណាក់កាលប្រឡងជ្រើសរើសយ៉ាងធ្មត់ចត់ដោយគណៈកម្មការ ដែលមានសមាស ភាពមកពី JICA-កម្ពុជា, ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលមានការសម្រប សម្រួលរដ្ឋបាលទូទៅពីមជ្ឈមណ្ឌលសហ ប្រតិបត្តិការអន្តរជាតិជប៉ុន (JICE)។

ជាមួយគ្នានេះដើម្បីឆ្លើយតបទៅនឹងគោល នយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន និងទៅអនាគត ក្រោមការដឹកនាំត្រួសត្រាយ ផ្លូវក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និស្សិតអាហារូបករណ៍JDS ជំនាន់ទី២៤ទាំងអស់ សូមធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ គាំទ្រនូវការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ ដូចជាតាំងចិត្តថានឹងខិតខំក្រេបជញ្ជក់ចំណេះដឹង ជំនាញថ្មីៗ ទស្សនាទានគន្លឹះ ក៏ដូចជាផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីដ៏ផូផង់របស់ខ្មែរ ដល់និស្សិត ជនជាតិ ជប៉ុន និងអន្តរជាតិដទៃទៀត។

នៅក្នុងឱកាសនោះដែរឯកឧត្តមឧប នាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានផ្តល់នូវការណែនាំល្អៗនិងចែករំលែក បទ ពិសោធន៍ល្អៗដល់និស្សិតទាំងអស់ដើម្បីជាពុទ្ធិ និងបំនិនបន្ថែម ព្រមទាំងនាំយក ចំណេះ ជំនាញមកចូលរួមអភិវឌ្ឍប្រទេស ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នៃរដ្ឋសភា ៕
ដោយៈសួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner