ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលថ្នាក់ដឹកនាំមន្ទីរ ជុំវិញខេត្ត ថ្នាក់ដឹកនាំយោធា និងមន្ត្រីរាជការ
កំពង់ធំ៖ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំដែលទើបចូលកាន់តំណែង នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលថ្នាក់ដឹកនាំមន្ទីរនានាជុំវិញខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបី និងមន្ត្រីរាជការនៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ក្នុងជំនួបជាលើកដំបូងនិងកក់ក្តៅស្និទ្ធស្នាលឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជំរុញលើកទឹកចិត្តដល់មន្ត្រីរាជការ នៃរដ្ឋបាលខេត្តកំពង់ធំបន្តពង្រឹងអនុវត្តការងារឱ្យបានល្អប្រសើរ ។បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង។ រួមគ្នាធ្វើ រួមគ្នាគិត ធ្វើយ៉ាងណាជំរុញខេត្តកំពង់ធំឱ្យមានការការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
គោលការណ៍ចំនួនបីដែលឯកឧត្តមអភិបាលខេត្តយកចិត្តទុកដាក់និងណែនាំឱ្យអនុវត្ត គឺ ១.រួមគ្នាការពារធនធានធម្មជាតិ និងទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ និងចូលរួមអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងទប់ស្កាត់ដល់មន្ត្រីពាក់ព័ន្ធបទល្មើសក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ២.បន្តនិរន្តរភាពរដ្ឋបាល និរន្តរភាពការងារពង្រឹងបន្ថែមដល់មន្ត្រីជំនាញ។ផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ និងទី៣.សូមដកខ្លួនជាប្រញាល់កុំពាក់ព័ន្ធរាល់បទល្មើសផ្សេងៗ។ក្នុងអាណត្តិរបស់លោក គឺតាំងចិត្តមិនឱ្យមានការពាក់ព័ន្ធ ទៅនឹងរឿងបទល្មើសក្នុងខេត្តកំពង់ធំនោះឡើយ៕
ដោយ៖ប៊ុនរដ្ឋា