អបអរសាទរទិវាប្រជាជនពិភពលោក លើកទី៣៥ (១១ កក្កដា ១៩៨៩ – ១១ កក្កដា ២០២៤)
អត្ថបទដោយ៖
ឈឹម សុផល
ភ្នំពេញ៖ អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី១១ ខែកក្កដា ជាថ្ងៃដែលប្រជាជនពិភពលោកមានកំណើនគម្រប់ចំនួន ៥ពាន់លាននាក់ ត្រឹមឆ្នាំ១៩៨៧ ហើយ ក្រុមប្រឹក្សាភិបាលនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រារព្ធធ្វើឡើងលើកដំបូងនៅឆ្នាំ១៩៨៩។ គិតត្រឹមឆ្នាំ២០២៤នេះ ចំនួនប្រជាជនកម្ពុជាបានកើនឡើងដល់ជាង ១៧លាននាក់ ខណៈចំនួនប្រជាជននៅលើពិភពលោកបានកើនឡើងដល់ចំនួនសរុបជាង ៨ពាន់លាននាក់។ សូមឱ្យប្រជាជនទាំងអស់ក្នុងពិភពលោករស់ក្នុងសុខសន្តិភាព និងភាពសុខដុមរមនា ៕
ប្រភព ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។