កម្ពុជា បន្ដជួបមីយ៉ាន់ម៉ា ក្រោយយកឈ្នះក្រុមអ៊ីរ៉ាក់ ៣ទល់០ នៅថ្ងៃ បើកការប្រកួត DAVIS CUP IV
(ភ្នំពេញ) នៅថ្ងៃបើកឆាកព្រឹត្តិការណ៍ Davis Cup Group IV ម្សិលមិញនេះក្រុមវាយកូនបាល់ជម្រើសជាតិកម្ពុជា បានប្រកួតយកឈ្នះ ក្រុមជម្រើសជាតិប្រទេសអ៊ុរ៉ាក់ក្នុងលទ្ធផល៣ទល់០ នៅកីឡដ្ឋានមរតកតេជោ ។ខណៈប្រកួតទី២ត្រូវថ្ងៃទី១២ ខែ កក្តដា ក្រុមកម្ពុជា ជួបក្រុមជម្រើសជាតិប្រទេសមីយ៉ាន់ម៉ា ដោយជំនួបដំបូង វិញ្ញាសា ឯកក្តជន កីឡាករ Mathew Krusling កូនខ្មែរកាត់អាមេរិក ឈ្នះមួយវិញ្ញាសាហើយ ខណៈវិញ្ញាសាឯកក្តជនបន្ទាប់ ដាក់សមាសភាព កីឡាករ ឡេង សារិន រាជ ។
នេះគឺជាការប្រកួតទី២ ក្នុងពូល B របស់ក្រុមម្ចាស់ផ្ទះកម្ពុជា បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិអ៊ីរ៉ាក់ ដោយលទ្ធផល ៣-០ ក្នុងថ្ងៃបើកឆាកកាលពីថ្ងៃពុធម្សិលមិញ។ ចំពោះលទ្ធផលការប្រកួតដំបូងរបស់កម្ពុជា សម្រាប់វិញ្ញាសាឯកត្តជន កីឡាករ ប៊ុន កេន្នី បានយកឈ្នះកីឡាករ Saidi Adel ២-០សិត (៦-១ និង ៦-០) និងកីឡាករ គ្រូស្លីង ម៉ាធើ បានយកឈ្នះកីឡាករ Hatem Adbulah Ali ២-០សិតដូចគ្នា (៧-៦ និង ៦-៣)។
ចំណែកវិញ្ញាសាវាយគូ ក្រុមកីឡាករកម្ពុជា ដែលមានកីឡាករ ទេព ទីម៉ូធី និង ឡេង សារិនរាជ បន្ដធ្វើបានយ៉ាងល្អ ដោយយកឈ្នះក្រុមកីឡាករអ៊ីរ៉ាក់ Hatem Adbulah Ali និង Saidi Adel ដោយលទ្ធផល ២-០ សិត (៦-៤ និង ៦-៣)។
គួរដឹងថា ក្រោយជួបមីយ៉ាន់ម៉ា កម្ពុជានឹងបន្ដជួបក្រុមខ្លាំងគុយវ៉ែត នាថ្ងៃទី១២ ខែកក្កដាស្អែក ដើម្បីកាត់សេចក្ដីក្រុមលេខ១ និងលេខ២ ក្នុងពូលB ឡើងទៅប្រកួតវគ្គខ្វែង ជាមួយក្រុមលេខ១ និងលេខ២ ពូលA ដើម្បីស្វែងរកក្រុមជ័យជម្នះ ២ក្រុមចុងក្រោយ ឡើងទៅក្រុម៣ (Group III) នៃព្រឹត្ដិការណ៍ Davis Cup Asia/Oceania ឆ្នាំ២០២៥ ខាងមុខ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ