ឃុំចំនួនពីរនៅស្រុករំដួលប្រារព្ធវេទិកាសាធារណៈរួមគ្នា
ស្វាយរៀង៖ឃុំធ្មា និងឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤បានប្រារព្ធវេទិកាសាធារណៈដើម្បីទទួលសំណូមអំពីសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននិងដំណោះស្រាយឱ្យទាន់ពេលវេលា។
វេទិកានេះមានការអញ្ជើញចូលរួមដោយលោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច លោកស្រី យ៉ក់ ស៊ីណាត អភិបាលរងបាលខេត្តស្វាយរៀង លោក សៅ វណ្ណា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកហែម ស៊ីណា អភិបាលស្រុករំដួល លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រធាន សមាជិកក្រុមប្រឹក្សា មេឃុំ ប្រធាន អនុប្រធាន សមាជិកភូមិ និងប្រជាពលរដ្ឋចំនួន ២៧៩ នាក់។
វេទិកាសាធារណៈនេះបានប្រព្រឹត្តទៅប្រកបដោយការយកចិត្តទុកដាក់ដោយទទួលបានសំណួរ និងសំណូមពរពីប្រជាពលរដ្ឋនៅឃុំធ្មា ចំនួន ១៣ និងនៅឃុំកំពង់អំពិល ចំនួន ៦ ហើយត្រូវបានមន្រ្តីជំនាញ អាជ្ញាធរខេត្តដោះស្រាយ និងឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយ
លោកជំទាវ វី ស្រីពៅ បានថ្លែងថា វេទិកាសាធារណៈថ្ងៃនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីដោះស្រាយ និងទទួលសំណូមពរទាក់ទងក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនឱ្យទាន់ពេលវេលា ដើម្បីចូលរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕
ដោយ៖នុត នាង