ក្រសួងសាធារណការជំរុញពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនី (Video Inside)

ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គេបានដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ឱ្យបានជាង ៧៧ម៉ឺនគ្រឿង នៅឆ្នាំ២០៣០។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានថ្លែងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ យានយន្តអគ្គិសនីដែលបានចុះបញ្ជីនៅកម្ពុជា ទើបតែមានប្រមាណ ២ពាន់ ៩៦៨គ្រឿងប៉ុណ្ណោះ ក្នុងនោះរថយន្តមានចំនួន ១ពាន់ ៦១៤គ្រឿង, ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និងទោចក្រយានយន្តចំនួន ៩១៤គ្រឿង។

ប្រភេទរថយន្តអគ្គិសនីដែលបានចុះបញ្ជីមានដូចជា៖ BYD , TOYOTA, TESLA, BMW, AION, MG, DENZA, VOLKSWAGEN, GAC, LETIN។

មន្ត្រីក្រសួងសាធារណការថ្លែងថា ការដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ឱ្យជាង ៧៧ម៉ឺនគ្រឿង នៅឆ្នាំ២០៣០នោះ គឺដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ, ការធានាសន្តិសុខថាមពលជាតិ និងចូលរួមកាត់បន្ថយការចំណាយ របស់ប្រជាជន លើការប្រើប្រាស់មធ្យោបាយធ្វើដំណើរ។

ads banner