បុរសម្នាក់កាន់គ្រាប់បែក ចូលព្រលានយន្តហោះ Hawaii

អាមេរិក៖ បុរសជនជាតិជប៉ុនម្នាក់ បានយកគ្រាប់បែកពីរគ្រាប់ ដាក់ក្នុងវ៉ាលី ហើយដើរចូលទៅក្នុងបរិវេណព្រលានយន្តហោះ Hawaii របស់អាមេរិក កាលពីថ្ងៃអង្គារ។

ប៉ូលីសហាវ៉ៃបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមបោសសម្អាតគ្រាប់ផ្ទុះបានស៊ើបអង្កេតវត្ថុ គួរឱ្យសង្ស័យ តាមរយៈម៉ាស៊ីន X-ray។ ព្រលានត្រូវបានផ្អាក ក្នុងប្រតិបត្តិការ ជាងមួយម៉ោង។

អ្នកជំនាញបានកំណត់វត្ថុទាំងនោះ ថាជាគ្រាប់បែកដៃអសកម្ម ដែលមានន័យថា វាមិនមានគ្រោះថ្នាក់ទេ។ គ្រាប់បែកដៃអសកម្ម គឺជាឧបករណ៍ហ្វឹកហាត់ ដែលមានសុវត្ថិភាព ព្រោះវាត្រូវបានច្នៃ ឲ្យមានប្រហោង ហើយមិនផ្ទុះ ប៉ុន្តែមានរូបរាង ដូចនឹងគ្រាប់បែកសកម្ម។

យ៉ាងណាមិញ បុរសឈ្មោះ Akito Fukushima អាយុ ៤១ ឆ្នាំមកពីទីក្រុង Ishikawa ត្រូវបានចាប់ខ្លួនពីបទ «គំរាមកំហែងភេរវកម្ម» ហើយត្រូវបានចាប់ឃុំឃាំង។ ប៉ូលិសបានរំឭកសាធារណជនថា ការចម្លងគ្រឿងផ្ទុះ ដូចជា គ្រាប់បែកដៃ ជាដើម ត្រូវបានហាមឃាត់ ក្នុងការឆែកឆេរ និងដាក់អីវ៉ាន់៕

ប្រភពពី AFP ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner