Biden ច្រលំ Zenlensky ថា Putin នៅវេទិកាណាតូ

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ចង់ប្រកាសណែនាំ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky ឲ្យឡើងថ្លែងសុន្ទរកថា តែបែរជាច្រលំហៅឈ្មោះ បុរសខ្លាំង របស់រុស្ស៊ី គឺលោកប្រធានាធិបតី Vladimir Putin នៅក្នុងពិធីមួយ របស់អង្គការសម្ព័ន្ធយោធាអន្តរជាតិណាតូ នៅវ៉ាស៊ីងតោន ឌីស៊ី ប៉ុន្តែ ក្រោយមក លោក Biden បានកែតម្រូវវិញ។

ប្រធានាធិបតីអាមេរិក លើកទី៤៦ វ័យជាង៨០ឆ្នាំរូបនេះ កំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ លើកាយសម្បទា ឬ សុខភាព ក្នុងការបម្រើការងារដឹកនាំសេតវិមាន។

នាវេទិកា ដែលលោក Volodymyr Zelensky បានឈរនៅលើឆាកស្រាប់ តែលោក Biden បាននិយាយថា «ឥឡូវ ខ្ញុំចង់ប្រគល់វេទិកានេះ ទៅឱ្យប្រធានាធិបតីអ៊ុយក្រែន ដែលមានភាពក្លាហាន ដូចដែលគាត់មានការប្តេជ្ញាចិត្ត។ សូមអញ្ជើញ លោកប្រធានាធិបតីពូទីន»។

យ៉ាងណាមិញ ភ្លាមៗ លោក Joe Biden បានងាកមកនិយាយនៅក្បាលមេក្រូ ដោយបានកែពាក្យវិញ យ៉ាងឆាប់រហ័ស ដោយនិយាយថា «ខ្ញុំផ្តោតខ្លាំងពេក លើការផ្តួលប្រធានាធិបតី ពូទីន បារម្ភអំពីរឿងនេះខ្លាំង»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner